ខ្មែរ CSM in Khmer
ChangeStream Media គឺមិនរកប្រាក់កំរ៉ៃ ហើយប្រើប្រព័ន្ធផ្សព្វផ្សាយចែករំលែកគំនិតល្អៗ
ChangeStream Media បានចាប់ដៃគូជាមួយនឹងអង្កការមួយចំនួននៅក្នុងប្រទេសកម្ពុជា
ជាដំបូងយើងធ្វើការជាមួយអង្កការមូលនិធិទ្រទ្រុងកុមារកមម្ពុជា(CCAF)។អង្កការនេះផ្ដល់ ឱកាសនៃការចិញ្ចឹមមាន់សម្រាប់គ្រួសារក្រីក្រនៅតាមជនបទហើយជួយសាលាមត្តេយ្យ១៨សាលានៅក្នុងខេត្ដកំពត។ ChangeStream Media បានបង្កើតខ្សែវីដេអូជាភាសាខ្មែរចំនួនពីរ ដើម្បីជួយដល់អង្កការ CCAF នេះ។ វីដេអូទីមួយគឺជាវីដេអូសម្រាប់បណ្ដុះបណ្ដាលគ្រូ ដែលតាមរយៈវីដេអូនោះបានចែករំលែកនូវការបង្រៀននៅក្នុងថ្នាក់ដ៏ជោគជ័យមួយ។ខ្សែវីដេអូទីពីរ
គឺជួយគ្រូ និងឪពុកម្ដាយប្រើប័ណ្ណចល័តក្នុងការបង្រៀនពាក្យ។
យើងក៏បានធ្វើការជាមួយសមាគមសុខភាព និង វិជ្ជាជីវៈនារីខ្មែរផងដែរ (NKA)។នៅក្នុងគំរោងជាច្រើនរបស់ NKA។ NKA ធ្វើការបណ្ដុះបណ្ដាលកសិករខ្មែរអោយប្រើផលិតផលពីធម្មជាតិដើម្បីចិញ្ចឹមសត្វ និងដាំបន្លែ។យើងបានផលិតជាខ្សែវីដេអូមួយដែលបង្រៀនកសិករពីររបៀបប្រើ EM (Effective Microorganism) នៅក្នុងការចិញ្ចឹមមាន់។
ជាចុងក្រោយនេះ យើងធ្វើការជាមួយសាលាគរុកោសល្យ និងវិក្រិត្យការខេត្តកំពត។ សាលាជួយគរុសិស្ស និងគ្រូឧទ្ទេសបង្កើតបន្ទប់សម្ភារៈ និងការប្រើប្រាស់វាអោយកាន់តែមានប្រសិទ្ធិភាព។សម្ភារៈទាំងនោះបានជួយដល់សិស្សតូចៗរៀនបានយ៉ាងល្អ។ ChangeStream Mediaបានបង្កើតខ្សែវីដេអូឯកសារមួយមានរយៈពេលៈ១០ នាទីអំពីរសារៈសំខាន់នៃការប្រើ
ប្រាស់សម្ភារៈនៅក្នុងថ្នាក់រៀន។
ChangeStream Media បានផ្តល់ជាសម្ភារៈមួយចំនួន និងធ្វើការបណ្ដុះបណ្ដាលគ្រួសារខ្មែមួយអោយចាប់ធ្វើជំនួញលក់ភេសជ្ជៈ Kombucha (តែជូរដ៏ឆ្ងាញ់)។
យើងមានអារម្មណ៍ថា យើងពិតជាមានសំណាងណាស់ដែលបានធ្វើការជាមួយអង្កការធំៗទាំងនេះនៅប្រទេសកម្ពុជា ហើយយើងសង្ឃឹមថាខ្សែវីដេអូរបស់យើងនឹងជួយដល់អង្កការទាំងនេះចែករំលែកនូវគំនិតដ៏មានប្រយោជន៍របស់ពួកគេ។





ChangeStream Media staff are in Honduras and Guatemala spreading vital information about HIV prevention, vocational training, dental hygiene, voting rights, and education.
Aspiring media activists: Is there an environment-focused story you'd like to tell? We can help! Read about our free digital storytelling workshops
Generous donors contributed $3,416 to ChangeStream Media on May 2 during The Seattle Foundation's GiveBIG fundraising drive! Those funds were matched by our board of directors, and will support our upcoming projects in Haiti.