វីដេអូជាភាសាខ្មែរ​ (Videos)

សមាគមសុខភាព និង វិជ្ជាជីវៈនារីខ្មែរ (NKA)ធ្វើការបណ្ដុះបណ្ដាលកសិករខ្មែរអោយប្រើផលិតផលពីធម្មជាតិ​ដើម្បីចិញ្ចឹមសត្វ និងដាំបន្លែ។យើងបានផលិតជាខ្សែវីដេអូមួយខ្លីនេះដើម្បីបង្រៀនកសិករពីរបៀប​ប្រើ EM (Effective Microorganism) នៅក្នុងការចិញ្ចឹមមាន់។

អង្កការមូលនិធិទ្រទ្រុងកុមារកម្ពុជា(CCAF) ផ្ដល់ឱកាសនៃការចិញ្ចឹមមាន់សម្រាប់គ្រួសារក្រីក្រនៅតាមជនបទហើយជួយសាលាមត្តេយ្យ១៨​សាលានៅក្នុងខេត្ដកំពត។ ChangeStream Media បានទៅទស្សនាសាលាមត្តេយ្យាទាំងនោះ ហើយបង្កើតវីដេអូជាភាសាខ្មែរនេះឡើងដើម្បី ចែករំលែកគំនិតមួយចំនួននៃការបង្រៀនដ៏ជោគជ័យ​នៅក្នុងថ្នាក់រៀនមួយ

សាលាគរុកោសល្យ និងវិក្រិត្យការខេត្តកំពត ជួយគរុសិស្ស និងគ្រូឧទ្ទេសបង្កើតបន្ទប់សម្ភារៈ និងការប្រើប្រាស់វាអោយកាន់តែមាន​ប្រសិទ្ធិភាព។សម្ភារៈទាំងនោះបានជួយដល់សិស្សតូចៗរៀនបានយ៉ាងល្អ។ ChangeStream Mediaបានបង្កើតខ្សែវីដេអូឯកសារមួយមានរយៈពេលៈ១០ នាទីនេះឡើង ដើម្បីពន្យល់អំពីរសារៈសំខាន់នៃការប្រើ
ប្រាស់សម្ភារៈនៅក្នុងថ្នាក់រៀន។