បទសម្ភាស (Interviews)
ChangeStream Media ធ្វើបទសម្ភាសជាមួយលោក ហង់ យ៉ន់ ជាគ្រូឧទ្ទេសសាលាគរុកោសល្យ និងវិក្រិត្យការខេត្តកំពតអំពីសារៈសំខាន់នៃការប្រើប្រាស់សម្ភារៈបង្រៀន នៅក្នុងការបង្រៀននៅក្នុងសាលាបឋមសិក្សា
ក្រៅពីការផ្ដល់មេរៀនជាទ្រឹស្ដីដល់គរុសិស្ស តើការគាំទ្រអ្វីខ្លះទៀតអ្នកផ្ដល់ដល់គរុសិស្យ ?
ខ្ញុំសូមជំរាបថា ក្រៅពីការផ្ដល់មេរៀនជាទ្រឹស្ដីដល់គរុសិស្ស គឺគ្រូឧទ្ទេសគ្រប់គ្នាទាំងអស់ដូចជាខ្ញុំ ជាដើម គឺដឹកនាំគរុសិស្សផលិតសម្ភារឧបទ្ទេសទាក់ទងតាមមុខវិជ្ជានីមួយៗ ហើយគរុសិស្សក៏ចូលរួមសម្មភាពក្នុងការផលិត ក្នុងការប្រត្តិបត្តជាក់ស្ដែងទៅលើទ្រឹស្ដ្រីដែលគ្រូឧទ្ទេសបានបង្ហាញ។
ហេតុអ្វីបានជាអ្នកចាំបាច់អោយគរុសិស្សផលិតសម្ភារៈនៅសាលាគរុកោសល្ស ?
ជាការចាំបាច់ណាស់ ព្រោះបើយើងគិតទៅការបង្រៀនគ្មានសម្ភារជាការបង្រៀនអរូប៉ីគឺមិនអាច ទទួលបានជោគជ័យបានទាំងស្រុងទេ ដូច្នេះការង្រៀនដាច់ខាតត្រូវទាមទាសម្ភារៈ ហេតុនេះហើយបានជាក្រៅពីការផ្ដល់ទ្រឹស្ដី ខ្ញុំបានផ្ដល់ជាបទពិសោធការផលិតសម្ភារៈឧបទ្ទេស និងការប្រើប្រាស់សម្ភារៈឧបទ្ទេស ព្រោះការប្រើប្រាស់សម្ភារៈឧបទ្ទេសគឺជាចំនុចមួយដែលជំរុញ អោយសិស្សទទួលការបង្រៀនងាយស្រួល ហើយឆាប់ចាប់បាននូវខ្លឹមសារមេរៀនដែលយើងត្រូវផ្ដល់អោយគេ។
ហេតុអ្វីបានជាអ្នកគិតថាការផលិតសម្ភារៈមានសារសំខាន់ ?
សំខាន់ណាស់ ការផលិតសម្ភារៈបង្រៀន ដូចដែលខ្ញុំបានជំរាបពីខាងដើមអញ្ចឹងនៅក្នុងសំនួរមុនអញ្ចឹងថា សំខាន់ដោយសារការបង្រៀនត្រូវផ្សាភ្ជាប់ជាមួយសម្ភារៈឧបទ្ទេស……..ការបង្ហាញ ការផលិតសម្ភារៈឧបទ្ទេសនេះគឺចំនុចសំខាន់ដែលមិនអាចខ្វះបានទេ ព្រោះថាការបង្រៀនតែគ្មានសម្ភារៈឧបទ្ទេស គឺជាការបង្រៀនមួយអរូប៉ី បើកាលណាការបង្រៀនមួយស្ថិតនៅក្នុងភាពអរូប៉ី គឺសិស្សដែលទទួលចំណេះដឹងពីយើងមិនបានពេញលេញទេ។
តើអ្នកគិតថា នរណានឹងទទួលបានផលពីសម្ភារៈដែលបានផលិតនេះ ?
បាទ បើយើងក្រឡេកមើលទៅឃើញថា បន្ទាប់ពីការផលិតសម្ភារៈឧបទ្ទេសនេះ គឺអ្នកដែលទទួលជោគជ័យក្នុងការផលិតសម្ភារៈនេះគឺទីមួយគរុសិស្សហ្នឹងឯង ទីពីរសិស្សតូចៗដែលរៀននៅតាម សាលាបឋមសិក្សាដែលពួកគេកំពុងរងចាំទទួលចំណេះដឹងពីយើង។
តើអ្នកទទួលបានគំនិតនៃការផលិតសម្ភារៈដូចម្តេច ?
គំនិតនៃការផលិតសម្ភារៈឧបទ្ទេសនេះតាមរយៈបទពិសោធ តាមរយៈការសិក្សាដែលយើងខ្ញុំជាគ្រូ
ឧទ្ទេសអាចផ្ដល់បាន ទទួលបានពីនាយកដ្ឋានបណ្ដុះបណ្ដាល ពីអង្គការ VSO ដែលជាជំនួយការនៅក្នុងសាលាគរុកោសល្យ ហើយក៏បានទទួលពីបណ្ដាស្រុកមួយចំនួនទៀតដែលបានចូលរួមសិក្ខា សាលាជាមួយគ្នាដោយយើងផ្តល់បទពិសោធយកមកប្រើប្រាស់អោយបានទទួលប្រសិទ្ធិភាព។
តើសាលាមានប៉ុន្មានម៉ោងសម្រាប់គរុសិស្សផលិតសម្ភារៈ ?
ក្នុងការផលិតនេះបើគិតជាម៉ោងក្នុងការផលិតសម្ភារៈឧបទ្ទេសនេះគឺមានមួយម៉ោងក្នុងមួយ សប្ដាហ៍។ ឧទាហរណ៍ថាខ្ញុំជាមុខវិជ្ជាភាសារខ្មែរ ខ្ញុំស្រង់បញ្ជីរដែលត្រូវផលិតមុខវិជ្ជាភាសាខ្មែរ សម្ភារៈឧបទ្ទេសសម្រាប់បំរើភាសាខ្មែរ ហើយស្រង់ជាបញ្ជីដាក់ជូនមកអោយរោងជាង មានន័យថាគ្រូរោងជាងទទួលបញ្ជីរភាសាខ្មែរ គាត់ជួយគរុសិស្សផលិតចេញជាសម្ភារៈសំរាប់ប្រើប្រាស់តាម បញ្ជីឈ្មោះសម្ភារដែលមានក្នុងសៀវភៅភាសាខ្មែរហ្នឹងឯង។
ដើម្បីធ្វើអោយការបណ្ដុះបណ្ដាលការផលិតសម្ភារៈកាន់តែមានប្រសិទ្ធិភាព តើអ្នកមានផែនការធ្វើដូចម្ដេចខ្លះ ?
ផែនការក្នុងការផលិតសម្ភារឧបទ្ទេសអោយកាន់តែមានប្រសិទ្ធិភាពសម្រាប់ពេលអនគត គឺជាដំបូងទាក់ទងជាមួយមុខវិជ្ជាភាសាខ្មែរ គឺមានន័យថាខ្ញុំត្រូវស្រាវជ្រាវមេរៀនទាំងអស់ដែលទាក់ទងជាមួយ ការផលិតសម្ភារឧបទ្ទេសមកមើលសារឡើងវិញដើម្បីរៀបចំការផលិត អោយត្រូវជាមួយខ្លឹមសារៀនគ្រប់កំរិតថ្នាក់នៅតាមកម្មវិធីសាលាបឋមសិក្សា លើកពីនេះទៅទៀតនោះក៏ទទួលគំនិត និងបទពិសោធន៍ពីអ្នកស្ម័គ្រចិត្ដ VSOនិងអង្គការផ្សេងៗទៀតដែរ។ជាចុងក្រោយនេះតើអ្នកមានអ្វីបន្ថែម ឬ ក៏ផ្ដាំផ្ញើរដែឬទេ ?
ដូចដែលខ្ញុំបាននិយាយពីខាងដើមអញ្ចឹងគឺដាច់ខាតនៅក្នុងការបង្រៀនដែលគ្មានសម្ភារឧបទ្ទេសគឺ
ជាការបង្រៀនមួយស្ថិតនៅក្នុងភាពអរូប៉ី អញ្ចឹងប្អូនៗដាច់ខាតត្រូវតែស្រាវស្រាវ ថាតើមេរៀននេះត្រូវប្រើសម្ភារអ្វី ?
ការប្រើប្រាស់សម្ភារនេះជាគន្លឹះជំរុញអោយខ្លឹមសាររបស់យើងទទួលបានលទ្ធ
ផលជោគជ័យ។ជាចុងក្រោយនេះ ទាក់ទងនឹងការផលិតសម្ភារឧបទ្ទេសនេះ យើងខ្ញុំជាគ្រូឧទ្ទេសសូមថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត VSOជាជំនួយការនៅសាលាគរុកោសល្យនិងវិក្រត្យការ ដែលបានជួយលើកផ្នែកផលិត និងការប្រើប្រាស់សម្ភារឧទ្ទេសនេះអោយកាន់តែមានប្រសិទ្ធិភាព។សូមអរគុណ។






ChangeStream Media staff are in Honduras and Guatemala spreading vital information about HIV prevention, vocational training, dental hygiene, voting rights, and education.
Aspiring media activists: Is there an environment-focused story you'd like to tell? We can help! Read about our free digital storytelling workshops
Generous donors contributed $3,416 to ChangeStream Media on May 2 during The Seattle Foundation's GiveBIG fundraising drive! Those funds were matched by our board of directors, and will support our upcoming projects in Haiti.